Home » , , , » Nokia Lumia កាមេរ៉ា​យក្ស​ទំហំ 41MP នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​នេះ

Nokia Lumia កាមេរ៉ា​យក្ស​ទំហំ 41MP នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​នេះ

Written By TV Online cambodia on Thursday, January 24, 2013 | 6:52 PM


ថ្មីៗ​នេះ​មាន​ចចាមអារ៉ាម​ហើប​ឡើង​មក​ថា Nokia ឆាប់ៗ​ខាង​មុខ​នឹង​បង្ហាញ smartphone ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone ដែល​មាន​កាមេរ៉ា​យក្ស​ទំហំ​ធំ​ដល់​ទៅ ៤១មេហ្កា​ភិចហ្សែល​ដំបូង​គេ​បន្ទាប់​ពី​ទូរស័ព្ទ​ដៃ​ម៉ូដែល 808 Pureview របស់​ខ្លួន។
808 Pureview ជា smartphone ដំបូង​របស់ Nokia ដែល​មាន​កាមេរ៉ា​ទំហំ ៤១មេហ្កា​ភិចហ្សែល​ អាច​និយាយ​បាន​ថា​ជា smartphone ដែល​មាន​កាមេរ៉ា​ធំ​ជាង​គេ​ក្នុង​ចំណោម smartphone ម៉ាក​ល្បីៗ​ដែល​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​សព្វ​ថ្ងៃ។ តែ​មក​ដល់​ខណៈ​ពេល​នេះ​មាន​លេច​ចចាមអារ៉ាម​មក​ថា ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​មាន​មូលដ្ឋាន​នៅ​ហ្វាំងឡង់​មួយ​នេះ នឹង​បញ្ចេញ​ស៊េរី smartphone ដែល​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Microsoft Windows Phone បំពាក់​ជា​មួយ​កាមេរ៉ា​ទំហំ​ធំ 41MP ដូច​គ្នា​នឹង 808 Pureview ដែរ​ដែល​អាច​ផ្ដិត​យក​រូបភាព​បាន​យ៉ាង​ច្បាស់​បំផុត។ ស៊េរី​ថ្មី​នេះ​គេ​ល្បី​ទៀត​ថា នឹង​មាន​តួ​រឹង​មាំ​ព្រោះ​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម។
បើ​តាម​របាយការណ៍​ពី​គេហទំព័រ The Verger បាន​ឱ្យ​ដឹង​ដែរ​ថា ម៉ូដែល​ចេញ​ថ្មី​នេះ​នឹង​មាន​លេខ​កូដ​ឈ្មោះ “EOS” ដែល​នឹង​ជា smartphone មាន​ភាព​ទាក់ទាញ​ទទួល​បាន​ប្រជាប្រិយភាព​ពី​បណ្ដា​អ្នក​ប្រើ​យ៉ាង​ខ្លាំង​មិន​ចាញ់​ម៉ូដែល Lumia ឡើយ។
បើ ​តាម​ប្រភព​ដក​ស្រង់​បាន​លើកឡើង​ទៀត​ថា smartphone ស៊េរី​ថ្មី​ខាង​លើ​នេះ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក្នុង​សមាជ​ទូរស័ព្ទ​ ពិភពលោក Mobile World Congress (MWC) ដែល​នឹង​ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃ​ទី ២៥ ដល់ ២៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ។
យល់​យ៉ាង​ណា​ដែរ ជា​មួយ​រូបរាង​ព្រម​ជា​មួយ​សមត្ថភាព​កាមេរ៉ា​ធំ​ប៉ុណ្ណេះ?
Share this article :

0 comments:

Post a Comment

 
Support : Your Link | Your Link | Your Link
Copyright © 2013. Khmer For Like - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger