Home » , » ផ្ញើ​ឯកសារ​មួយ​ចំនួន​តាម Facebook Chat

ផ្ញើ​ឯកសារ​មួយ​ចំនួន​តាម Facebook Chat

Written By TV Online cambodia on Saturday, February 9, 2013 | 5:39 PM

បើ​និយាយ​ដល់ Facebook Chat អ្នក​ណា​ក៏​ស្គាល់​ដែរ ព្រោះ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ Facebook ក្នុង​ការ​ជជែក​ទៅ​កាន់​មិត្ត​របស់​ខ្លួន​យ៉ាង​រហ័ស​ទាន់​ចិត្ត​ថែម​ទៀត​ផង។ តែ​ឈប់​សិន! មាន​ដឹង​ទេ​ថា ក្នុង​នោះ​អ្នក​ក៏​អាច​ផ្ញើ​ឯកសារ​ ទៅ​កាន់​មនុស្ស​ដែល​អ្នក​កំពុង​ជជែក​ជាមួយ​បាន​ដែរ ដោយ​ប្រើ​ប្រាស់​វិធី​ដ៏​សែន​ងាយ​ស្រួល។ បើ​ចង់​ដឹង សូម​អាន​សេចក្ដី​ណែនាំ​ដូច​ខាង​ក្រោម​នេះ។

១. វិធី​ទី១


ក. ចុច​បង្កើត​សារ​ថ្មី​ជា​មុន​សិន
ខ. ចុច​លើ​រូប «  ដែក ​ខ្ទាស់» ដើម្បី​ភ្ជាប់​ឯកសារ​អ្នក។ បន្ទាប់​មក​អ្នក​នឹង​អាច​រើស ប្រភេទ​ឯកសារ​អត្ថបទ, រូបភាព ឬវីដេអូ​ពី​ក្នុង​កុំព្យូទ័រ​របស់​អ្នក។













គ. រង់​ចាំ​រហូត​ដល់​វា​ផ្ទុក​ឡើង​ចប់​សព្វ​គ្រប់​ហើយ ចុច Enter ដើម្បី​បញ្ជូន​ឯកសារ។



២. វិធី​ទី២


ប្រសិន​បើ​អ្នក​កំពុង​ជជែក​ជាមួយ​មនុស្ស​នោះ​ស្រាប់​មក​ហើយ សូម​ធ្វើ​តាម​ចំណុច​ខាង​ក្រោម៖

ក. នៅ​ក្នុង​ប្រអប់​ជជែក សូម​ចុច​លើ​រូប «ស្ពឺ» ហើយ​រើស​យក​ពាក្យ See Full Conversation (មើល​ការ​ជជែក​ពេញ​លេញ)



ខ. បន្ទាប់​មក​សូម​អនុវត្ត​ដូច​ចំណុច​នានា នៅ​ក្នុង វិធីទី១

មិន​បាច់​ប្រើ​អ៊ីមែល​ក៏​បាន ឲ្យ​តែ​មាន Facebook ក៏​អាច​ផ្ញើ​ឯកសារ​ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មកបាន​ដែរ​តើ! ;-)
Share this article :

0 comments:

Post a Comment

 
Support : Your Link | Your Link | Your Link
Copyright © 2013. Khmer For Like - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger