Home » , , , » Samsung Galaxy Note 8 អាច​នឹង​មាន​តម្លៃ​ចាប់ពី $607

Samsung Galaxy Note 8 អាច​នឹង​មាន​តម្លៃ​ចាប់ពី $607

Written By TV Online cambodia on Saturday, February 2, 2013 | 6:10 AM


បន្ទាប់​ពី​មាន​ពាក្យចចាមអារ៉ាម​ជា​ច្រើន​​ថា​ក្រុមហ៊ុន​ Samsung ត្រៀម​ប្រកាស​ចេញ​កុំព្យូទ័របន្ទះស្ដើង​ Galaxy Note 8 ត្រូវ​បាន​លេច​ចេញ​ជា​បន្តបន្ទាប់​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​រួច​មក​ កាល​ពី​ដើម​សប្ដាហ៍​មុន Samsung បាន​ចេញ​មុខ​​បញ្ជាក់​យ៉ាង​ច្បាស់​រួច​ហើយ​ថា​​ក្រុមហ៊ុន​នឹង​ប្រកាស​ចេញ​កុំព្យូទ័របន្ទះស្ដើង​ Galaxy Note 8 ​នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2013 ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បាសេឡូណា​ ប្រទេស​អេស្ប៉ាញ​ នា​ចុង​ខែកុម្ភៈ​​​ខាង​មុខ​នេះ ។
នៅ​ក្នុង​សេចក្ដីរាយការណ៍​​​​កាល​ពី​សប្ដាហ៍​មុន​នោះ​ មិន​ទាន់​មាន​ប្រភព​ណា​មួយ​អាច​បញ្ជាក់​ពី​តម្លៃ​របស់​កុំព្យូទ័របន្ទះស្ដើង​ Galaxy Note 8 នៅ​ឡើយ​ទេ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ​វិញ​ប្រភព​ពី​គេហទំព័រ hardwarezone.com វិញ​បាន​ដក​ស្រង់​សេចក្ដីរាយការណ៍​របស់​គេហទំព័រ​ unwiredview.com យ៉ាង​ដូច្នេះ​ថា ក្រុមហ៊ុន​លក់រាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​មួយ​ចំនួន​របស់​ប្រទេស​អូទ្រីស បាន​ដាក់​​បញ្ចូល​ Galaxy Note 8 ទៅ​ក្នុង​តារាង​មុខ​ទំនិញ​របស់​ខ្លួន​ និង​ថែម​ទាំង​បញ្ជាក់​ពី​ថ្លៃ​​ទៀត​​ផង​​​ ។​​ សម្រាប់​ Galaxy Note 8 ដែល​មាន​​អង្គផ្ទុកទិន្នន័យ​ទំហំ 16 GB មាន​តម្លៃ​ចន្លោះ​ពី​ $607 ទៅ $647 រីឯ Galaxy Note 8 (32 GB) មាន​តម្លៃ​ចន្លោះ​ពី $661​ ទៅ $742 ។

ខាង​ក្រោម​នេះ​ជា​លក្ខណសម្បត្តិ​បែប​បច្ចេកទេស​របស់​ Galaxy Note 8 ដែល​លេច​ចេញ​នា​ពេល​កន្លង​មក (មិន​ទាន់​មានការ​បញ្ជាក់​ពី​ក្រុមហ៊ុន​នៅ​ឡើយ​ទេ)៖

  • អេក្រង់​ទំហំ 8-inch
  • បច្ចេកវិទ្យា​អេក្រង់ Super Clear LCD
  • កម្រិត​ភាព​ច្បាស់​ 1,280 x 800 pixels
  • វិមាត្រ 211.3 x 136.3 x 7.95mm
  • ទម្ងន់ 330g
  • CPU quad-core Exynos 4412 ទំហំ​ 1.6 GHz
  • ប្រព័ន្ធ​ប្រតិបត្តិការ Androind 4.2 Jelly Bean
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន 16 GB និង 32 GB (អាច​បន្ថែម​ microSD card​)
  • RAM 2 GB
  • កាមេរ៉ា​មុខ​ទំហំ 1.3 MP និង កាមេរ៉ា​ក្រោម​ 5 MP
  • មាន​ S pen
  • ថាមពល​ថ្ម 4,600mAh
  • សមត្ថភាព​តភ្ជាប់​មាន​៖​ Wi-Fi 802.11 a/b/g/n, A-GPS, Bluetooth 4.0, USB 2.0
សូម​បញ្ជាក់​ថា​ទាំង​នេះ​គឺ​ជា​តម្លៃ​ប៉ាន់​ស្មាន​របស់​ Galaxy Note 8 នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប ចំពោះ​តម្លៃ​ពិត​ប្រាកដ​នឹង​ត្រូវ​ស្រាយ​បំភ្លឺ​ដោយ​ក្រុមហ៊ុន​ Samsung នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2013 ៕

ប្រភព
Share this article :

0 comments:

Post a Comment

 
Support : Your Link | Your Link | Your Link
Copyright © 2013. Khmer For Like - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger