Home » , » អត្រាប្រើប្រាស់ Windows 8 កើនទីផ្សារ ២,២៦ភាគរយនៅក្នុងខែមករា

អត្រាប្រើប្រាស់ Windows 8 កើនទីផ្សារ ២,២៦ភាគរយនៅក្នុងខែមករា

Written By TV Online cambodia on Saturday, February 2, 2013 | 11:37 PM




អត្រាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ  Windows 8 បានកើនឡើងជាង ៣០ភាគរយនៅក្នុងខែមករា នេះបើយោងតាមតួលេខ ចុងក្រោយបង្អស់ ធ្វើដោយក្រុមហ៊ុន Net Applications។ ប្រព័ន្ធប្រតិបត្តិការ ចុងក្រោយបង្អស់នៃប្រព័ន្ធនេះ ក្តាប់បានទីផ្សារ ចំនួន ២,២៦ភាគរយ បើធៀបនឹង ខែធ្នូវិញមានត្រឹមតែ ១,៧២ភាគរយប៉ុណ្ណោះ ហើយ ខែវិច្ឆិកា ក្តាប់បានត្រឹម ១,០៩ភាគរយ។
ថ្វីត្បិតតែតួលេខ កើនឡើងតិចតួចក៏ដោយ ក៏អ្នកប្រើប្រាស់ភាគច្រើន មិនសូវចាប់អារម្មណ៍ នឹងប្រព័ន្ធប្រតិបត្តិការ Windows 8  និងនៅតែពេញចិត្ត ប្រើប្រាស់ប្រព័ន្ធ Windows វើហ្សិនចាស់ជាងដដែល។ ប្រព័ន្ធប្រតិបតត្តិការ  Windows 7 នៅតែក្ដាប់ទីផ្សារជាងពាក់កណ្តាលឬក៏ ៤៤,៤៨ភាគរយ នៃប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រទាំងអស់ ខណៈដែលប្រព័ន្ធប្រតិបត្តិការ Windows XP ដែលមានអាយុកាលជាង ១០ឆ្នាំ ក្តាប់ទីផ្សារចែកចាយបានចំនួន ៣៩,៥ភាគរយ និង Windows Vista បន្តមានអ្នកប្រើប្រាស់នៅត្រឹម ៥,២៤ភាគរយ៕
Looking Today
Share this article :

0 comments:

Post a Comment

 
Support : Your Link | Your Link | Your Link
Copyright © 2013. Khmer For Like - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger