Home » , , » វិធី​ល្អៗ​មួយចំនួន​ជួយ​ឲ្យ​ថ្ម Laptop ប្រើ​បាន​យូរ

វិធី​ល្អៗ​មួយចំនួន​ជួយ​ឲ្យ​ថ្ម Laptop ប្រើ​បាន​យូរ

Written By TV Online cambodia on Thursday, March 7, 2013 | 4:24 AM

១. សាក​ថ្ម Laptop របស់​កុំព្យូទ័រ​រហូត​ពេញ ១០០ ភាគរយ បន្ទាប់​មក​ដក​ខ្សែភ្លើង​ចេញ​រួច​បើក Laptop ទុក​ចោល​រហូត​ឲ្យ​វា​អស់​ថ្ម បិទ​ដោយ​ខ្លួនឯង ធ្វើ​បែប​នេះ​ចំនួន ២ ឬ​៣ ដង មុន​ពេល​យើង​ធ្វើដំណើរ ហើយ​ត្រូវ​យក Laptop ទៅតាម ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ថ្ម​របស់ Laptop រៀន​សាក​ថ្ម​បាន​ត្រឹមត្រូវ និង​រក្សា​ភ្លើង​ឲ្យ​យើង​ប្រើ​បាន​យូរ យើង​គួរ​ធ្វើ​បែប​នេះ​ក្នុង ១​ខែ​ឲ្យបាន​ម្តង ដើម្បី​បង្រៀន​ថ្ម​នោះ​ឲ្យ​សា​កបាន​ពេញលេញ​មិន​មែន​គ្រាន់តែ​សាក​បន្ថែម គឺ​ត្រូវ​សាក​ពី​សូន្យ​រហូត​ពេញ ។ ថ្ម​នឹង​ប្រើ​បាន​យូរ បើ​បានធ្វើ​ដូច្នេះ​រឿយៗ ។

២. ពេល​ត្រូវ​ប្រើ​រយៈពេល​យូរ​, គួរ​បន្ថយ​ពន្លឺ​របស់ Monitor ឲ្យ​ល្មម​ត្រឹម​អាច​មើល​បាន ហើយ​ជ្រើស​យក​ការប្រើ​ពន្លឺ​ចង្កៀង​ជា​ជំនួយ​ពេល​មើល ។

៣. Defragment Hard Disk របស់​យើង​ឲ្យបាន​ចំនួន ១​ខែ​ម្តង​ជា​និច្ច ការធ្វើ​បែប​នេះ​កាត់បន្ថយ​ពេល​នៃ​ការរក file របស់​វា ក៏ដូចជា​បន្ថយ​ការប្រើ​ថ្ម​ដែរ ពីព្រោះ Hard Disk ប្រើ​ពេល​តិចជាង​ដើម្បី​រក file ។

៤. បិទ​ប្រូ​ក្រា​មណា​ដែល​មិន​ចាំបាច់​ចេញ ដោយ​ទុក​តែប្រូ​ក្រា​មណាចាំបាច់​ត្រូវ​ប្រើ​បាន​ហើយ ។ ប្រើ Task Manager ដើម្បី​មើលប្រូ​ក្រា​មណា​កំពុងដំណើរការ អ្វី​ដែល​មិន​ត្រូវ​ការប្រើ​បិទ​វា​ចោល​ចុះ ។

៥. គ្រឿង​ប្រើការ​ផ្សេងៗ​ ដែល​ពុំ​ចាំបាច់ ហើយ​ត្រូវបាន​ត​ភ្ជាប់​មក Laptop ត្រូវ​បិទ​សិន (​ដកចេញ​) បើ​មិន​ទាន់​ត្រូវ​ការប្រើ ដូចជា USB Printer wifi ។​ល​។

៦. ព្យាយាម​ប្រើ Laptop នៅ​ទីតាំង​ណាមួយ​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ហើយ​មិន​ត្រូវ​ដាក់​អ្វី​ទ្រាប់​ពី​ក្រោម​ដូច​ជា ក្រណាត់ ឬ​ក្រដាស​ឡើយ​ពីព្រោះ​វា​អាច​ធ្វើឲ្យ ស្ទះ​ដំណើរការ​ខ្យល់​ចេញចូល​របស់​ប្រព័ន្ធ​ខ្យល់​ចេញចូល​របស់ Laptop ។

៧. រាល់ ៣​ខែម្តង សូម​ប្រើ​សំឡី​ត្បារ​ត្រចៀក​ជ្រលក់​ជាមួយ​អាល់កុល​ដុស​សំអាត​ត្រង់​កន្លែង​ ថ្ម​ត​ភ្លើង (​ច្រើន​មាន​ពណ៌​លឿង​) ចំណុច​ដែល​ថ្ម​ត​ភ្ជាប់​ភ្លើង​មក Laptop ។

៨. បើសិនជា​យើង​ត្រូវ​ទុក Laptop ចោល​ក្នុង​រយៈពេល​យូរ​មិន​ប្រើការ​ត្រូវ​ដក​យក​ថ្ម​ចេញ មិន​ត្រូវ​ទុក​ចោល​ក្នុង Laptop ឡើយ ។

៩. ថ្ម​ប្រភេទ Li-10n មាន​អាយុកាល​ប្រើប្រាស់​ល្អ​ជាង​ប្រភេទ​ថ្ម​ផ្សេង​ឯទៀត ។

១០. បើ​យើង​ជា​អ្នក​ធ្វើ​ដំណើរ​ញឹកញាប់​គួរ​មាន​ថ្ម​បម្រុង​យក​តាម​ខ្លួន ដើម្បី​ផ្លាស់ប្តូរ ក្នុងករណី​ត្រូវ​ប្រើ​វា​រយៈពេល​យូរ ។

១១. ក្នុងករណី​ដែល​យើង​ ត្រូវ​ផ្អាក​កិច្ចការ​មួយ​រយៈពេល​ខ្លី​គួរប្រើ Hibernation Mode ដើម្បី​ដាក់ Laptop របស់​យើង​ឲ្យ​ផ្អាក​កិច្ចការ​គ្រប់យ៉ាង​មួយរយៈ យើង​អាច​ប្រើការ​វា​វិញ​ដោយ​គ្រាន់តែ​បាន Key ណាមួយ ឬ Key ផ្សំ​ដែល​យើង​បាន​កំណត់ ។

១២. ថ្ម​របស់ Laptop មាន​ចាប់ពី ៤ Cell ដល់ ៨ ឬ ១២ Cell ហេតុ​នេះ​ត្រូវ​ដឹង​ពី​បញ្ហា​នេះ​ផង​នៅ​ពេល​ទិញ Laptop ថា​តើ​វា​មាន​ប៉ុន្មាន Cell ( ចាប់ពី ៨ Cell ឡើង​ទៅ​គឺ​ល្អ ) ។

១៣. ដើម្បី​ការពារ Laptop ឲ្យនៅ​ស្អាត គួរឲ្យ​គេ​បិទ​ប្លា​ស្ទិច​ជុំវិញ​វា តែ​មិន​ត្រូវ​បិទ​ត្រង់​ផ្នែក​ដែល​ជា​រន្ធ​ខ្យល់​របស់​វា​ឡើយ ។

១៤. ដើម្បី​ការពារ Laptop ពី​ការប៉ះទង្គិច​តិចតួច សូម​ធ្វើ​ស្រោម​អេ​ប៉ុង​សំឡី​មួយ​មាន​សណ្ឋាន​ដូច​ស្រោមខ្នើយ​ដើម្បី​ច្រក​វា ​មុន​ពេល​ដាក់​ចូល​ក្នុង​កាបូប ។

១៥. មិន​ត្រូវ​យក​ប្រេង​អាល់កុល​មក​ជូត Laptop ឡើយ គឺ​អាច​ប្រើ​ត្រឹម​ទឹក​លាង​កញ្ចក់​បាន​ហើយ សំរាប់​ជូត​សំអាត​វា ។

១៦. បើ​មាន​អ្វី​មួយ​ខ្ពស់​កម្រាស់​ត្រឹម ២០-៣០ mm គួរ​ដាក់​កល់​ផ្នែក​ក្រោយ​របស់ Laptop ដើម្បី​ឲ្យ​ខ្យល់​ត្រជាក់​ចេញចូល​បាន​ស្រួល ។

១៧. ពេល​ប្រើ Laptop ប្រយ័ត្ន​ខ្សែរ​នាឡិកាដៃ​ឆ្កូត​ជាមួយ​តួ Laptop ផ្នែក​ខាងលើ ៕

ដក​ស្រង់​ចេញពី www.cen.com.kh​
Share this article :

0 comments:

Post a Comment

 
Support : Your Link | Your Link | Your Link
Copyright © 2013. Khmer For Like - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger