Home » , , , » មនុស្ស ១០០នាក់កំពុងតែសំងំផលិត iWatch ឲ្យ Apple

មនុស្ស ១០០នាក់កំពុងតែសំងំផលិត iWatch ឲ្យ Apple

Written By TV Online cambodia on Tuesday, February 19, 2013 | 1:49 AM

ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងតៗគ្នាថា ក្រុមហ៊ុន Apple នឹងចេញ iWatch ដែលជានាឡិកាឆ្លាតវៃ ប៉ុន្តែពាក្យចចាមអារ៉ាមនោះបានស្ងប់ស្ងាត់ទៅវិញ កាលពីចុងឆ្នាំ ២០១២។ យើងតាមព័ត៌មានដែលបានចុះផ្សាយលើគេហទំព័រ Apple Insider បាននឲ្យដឹងថា មានប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងពីអាថ៌កំបាំង iWatch ដោយបាននិយាយថា មានមនុស្សយ៉ាងតិចប្រហែលជា ១០០នាក់ កំពុងតែមមាញឹកក្នុងការបង្កើត iWatch។
គេហទំព័រ Bloomberg បានរាយការណ៍ថា ក្នុងចំណោមមនុស្សទាំង ១០០នាក់នោះ ត្រូវបាន Apple ចែកចេញជាផ្នែក ដោយមានក្រុមទីផ្សារ ក្រុម Hardware និង Software។ ចំណែក The New York Times បានឲ្យដឹងថា iWatch ដែល Appleកំពុងតែសំងំផលិតនោះ គឺប្រើប្រាស់នូវប្រព័ន្ធដំណើរការ iOS រួមនឹងលក្ខណៈពិសេសជាច្រើនទៀត ប៉ុន្តែព័ត៌មានលម្អិតមិនទាន់បានបញ្ជាក់ឲ្យដឹងនោះទេ៕
Share this article :

0 comments:

Post a Comment

 
Support : Your Link | Your Link | Your Link
Copyright © 2013. Khmer For Like - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger