Windows 8 ជា Windows ជំនាន់ចុងក្រោយក្នុងឆ្នាំ 2012 នេះ។ ទន្ទឹមនឹងទទួលបាន ការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ Windows OS របស់ Microsoft, Windows 8 បាននាំមកនូវបច្ចេកទេសថ្មីៗយ៉ាងសំបូរបែប សម្រាប់អ្នកសិក្សាស្រាវជ្រាវ និងមុខងារថ្មីៗជាច្រើនទៀត ដើម្បីបំរើការ ដល់អ្នកប្រើប្រាស់ឱ្យកាន់តែ មានភាពងាយស្រួល។
ថ្ងៃនេះ ខ្ញុំនឹងលើកយក បច្ចេកទេសមួយមកបង្ហាញជូន គឺការលុបលេខសម្ងាត់ User នៅក្នុង Windows 8 ដោយប្រើ ឌីស Windows 8។
សូមអនុវត្តន៍ តាមវីដេអូខាងក្រោម ដើម្បីចូលទៅ លុបលេខសម្ងាត់ User ក្នុង Windows 8 ដោយមិនប្រើកម្មវិធីជំនួយ (Third-party software)៖
ឬ អនុវត្តន៍តាមរូបភាព និងការបកស្រាយខាងក្រោម៖
ថ្ងៃនេះ ខ្ញុំនឹងលើកយក បច្ចេកទេសមួយមកបង្ហាញជូន គឺការលុបលេខសម្ងាត់ User នៅក្នុង Windows 8 ដោយប្រើ ឌីស Windows 8។
សូមអនុវត្តន៍ តាមវីដេអូខាងក្រោម ដើម្បីចូលទៅ លុបលេខសម្ងាត់ User ក្នុង Windows 8 ដោយមិនប្រើកម្មវិធីជំនួយ (Third-party software)៖
ឬ អនុវត្តន៍តាមរូបភាព និងការបកស្រាយខាងក្រោម៖
ជំហានទី១៖ ស្គាល់អំពី utilman.exe
នៅផ្នែកខាងក្រោម ចុងខាងឆ្វេង នៃផ្ទាំង User.Log In មាន Button មួយដែល Link ពី utilman.exe នៅក្នុង windows\system32 របស់ Windows 8
×ការងារដែលត្រូវធ្វើគឺ លៃយ៉ាងណាចូលទៅក្នុង cmd.exe ឱ្យបាន នោះយើងនឹង អាចប្រើប្រាស់ Net command ដើម្បីលុប ឬប្តូរលេខសម្ងាត់ User បានហើយ។
ជំហានទី២៖ ដាក់ឌីស Windows 8 (ឌីសសម្រាប់ដំឡើង Windows 8) ចូលទៅក្នុង CD/DVD ROM រួច Restart កុំព្យូទ័រ
ចុច F2 ចូលទៅ ផ្ទាំង SETUP រួចរៀបចំ ឱ្យកុំព្យូទ័រ Boot ពី ឌីសដូចរូបខាងក្រោម។
ដាក់ CD/DVD ROM Drive នៅលើគេ មានន័យថា ឱ្យ Load ពីឌីសក្នុង CD/DVD ROM មុនគេ ពេលបើកកុំព្យូទ័រឡើងដំបូង។ រៀបចំរួច ចុច F10 តាម Menu ដើម្បី Save Setting and Exit។
(បញ្ជាក់៖ កុំព្យូទ័រមួយចំនួន មិនប្រើ F2 ទេ នោះទៅតាម Model ផ្សេងៗគ្នា)
បន្ទាប់ពីបិទ ហើយបើក ម្តងទៀត កុំព្យូទ័រនឹងស្នើរឱ្យ យើងចុច Key ណាមួយក៏បាន លើ Keyboard ដើម្បី Boot or Load ពីឌីស។ សូចចុចលើ Keyboard ដើម្បីចាប់ផ្តើម Boot...
ចុចលើ Button "Next" ដើម្បីបន្ត។
ចុចលើ Label "Repair your computer" ដើម្បីបន្ត។
ជំហានទី៣៖ ពិនិត្យរក Disk ដែលផ្ទុក Windows 8
ជំហានទី៤៖ ចូលទៅក្នុង Disk ទីតាំង windows\system32
×ការងារដែលត្រូវធ្វើមាន៖
×copy utilman.exe (file ដើម) ទៅ utilman.exe.bf ទុកសិន (Backup utilman.exe)
×delete utilman.exe ចេញពី Folder system32
×copy cmd.exe ទៅ utilman.exe (file ថ្មី) ពេលនេះ utilman.exe គឺជា cmd.exe ហើយបន្ទាប់មកទៀត Restart Computer (កុំចុចអ្វីទាំងអស់រហូតចូលដល់ ផ្ទាំង User.Log in)។
ឥលូវចុច Button ខាងក្រោម ផ្នែកខាងឆ្វេងម្តងទៀត។ ពេលនេះយើងអាច បើក cmd.exe បានហើយ។
ជំហានទី៥៖ លុបលេខសម្ងាត់ User ដោយប្រើ Net command
បន្ទាប់ពី command: net user username * ហើយ សូចចុច Enter បន្តបន្ទាប់ ក្នុងករណីដែលអ្នកចង់លុបលេខសម្ងាត់ User (វាយលេខសម្ងាត់ថ្មីចូល បើអ្នកចង់ប្តូរលេខសម្ងាត់ User)។
បើអ្នកចង់ធ្វើឱ្យ utilman.exe ទៅជាដូចដើមវិញ សូមចូលទៅ "Repair your computer" ម្តងទៀតហើយ copy utilman ពី file ដែលបាន Backup ទុកគឺ utilman.exe.bf។
(បញ្ជាក់៖ អ្នកត្រូវតែ Backup utilman.exe(original) មុនពេលលុប បើមិនដូច្នោះទេ អ្នកនឹងបាត់បង់ កម្មវិធី មួយនេះ)
Hack windows 8 User Password without any third-party software
0 comments:
Post a Comment