Home » , , » លេចចេញនូវរូបភាពច្បាស់ៗរបស់ Samsung Galaxy S IV

លេចចេញនូវរូបភាពច្បាស់ៗរបស់ Samsung Galaxy S IV

Written By TV Online cambodia on Monday, January 7, 2013 | 4:09 AM


កាលពីចុងឆ្នាំ 2012 មានការលេចចេញនូពាក្យចចាមអារាមជាច្រើនទាក់ទងនិង Samsung Galaxy S IV ។ ចូលឆ្នាំថ្មី 2013 មិនបានប៉ុន្មានថ្ងៃផងស្រាប់តែគេហទំព័រ Sammobile បានចេញមកអះអាងថាខ្លួនមានរូបភាពពិតរបស់ Samsung Galaxy S IV ដែលត្រៀមបង្ហាញខ្លួននៅក្នុងឆ្នាំនេះ ។ តាមរូបភាពដែលគេហទំព័រ Sammobile បានអះអាងនោះយើងសង្កេតឃើញថា Samsung Galaxy S IV មានរូបរាងជាកូនកាត់រវាង Samsung Galaxy S III និង Galaxy Premier ។
លក្ខណះសម្បត្តិបច្ចេកទេសគ្រឿងរបស់ Samsung Galaxy S IV មានដូចខាងក្រោម
- អង្គគណនា Exynos 5450 ជា quad core ប្រើល្បឿន 2.0GHz
- អង្គគណនាក្រាហ្វិក ARM Mali-T658
- អង្គចង់ចាំ RAM 2GB
- ទំហំអេក្រង់ 4.99 អ៊ីង FHD Super AMOLED
- កាមេរ៉ាក្រោយ 13 Megapixel
- កាមេរ៉ាមុខ 2 Megapixel
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.1
ចង់ដឹងដំណឹងនៃការ Jailbreak iOS 6.0.X សូមចុច Like ត្រង់នេះ
Share this article :

0 comments:

Post a Comment

 
Support : Your Link | Your Link | Your Link
Copyright © 2013. Khmer For Like - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger