
Facebook នឹងប្រកាសឲ្យដឹងពីOSទូរស័ព្ទដៃ នៅសប្ដាហ៍ក្រោយ
បើតាមពាក្យចាចាមអារាម ហើយត្រូវបានគេហទំព័រidownloadblogដកស្រងការចុះផ្សាយរបស់គេហទំព័រTechCrunchបានឲ្យដឹងនៅថ្ងៃនេះថាFacebook Phone ដែលជាការទន្ទឹងរងចាំដូចក្នុងរៀងនិទានជាយូរមកហើយនោះ គេនឹងបានដឹងអំពីប្រព័ន្ធប្រតិបត្តិការ (OS) ដែលក្រុមហ៊ុនFacebook នឹងប្រើប្រាស់ដើម្បីផលិតទូរស័ព្ទដៃនោះ នៅសប្ដាហ៍ក្រោយនេះ។បើតាមប្រភពពីសេចក្ដីរបាយរាយការណ៍ឈ្មោះ M.G. Sieglerបានចុះផ្សាយឲ្យដឹងផងដែរថាFacebook Phone អាចនឹងប្រើប្រព័ន្ធប្រតិបត្តិការ Androidឬបង្កើត(OS)ដោយខ្លួនឯងឬប្រើ WebOS។
តែបើតាមការរំពឹងទុក Facebook Phoneអាចប្រើប្រព័ន្ធប្រតិបត្តិការ (OS) Androidច្រើនជាងព្រោះគេឃើញក្រុមហ៊ុនHTCនិងAmazon ទទួលបានជោគជ័យក្នុងការផលិតSmartphoneនិងTabletជាដើមដោយប្រើ Androidនេះផងដែរ។
0 comments:
Post a Comment