ជាធម្មតាការប្រើប្រាស់ទំហំ Ram ធំនៅក្នុងកុំព្យូទ័រគឺពិតជាផ្ដល់ល្បឿនដំណើរការយ៉ាងលឿនដល់កុំព្យូទ័រ តែប្រសិនបើអ្នកពុំចេះកំណត់ការប្រើប្រាស់ Ram ឱ្យមានប្រសិទ្ធភាពនោះទេ វានឹងពុំអាចផ្ដល់ល្បឿនដំណើរការលឿនដូចអ្វីដែលយើងកំណត់វានោះឡើយ។ ដូចនេះខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រមួយដើម្បីធ្វើឱ្យការប្រើប្រាស់ Ram នៅក្នុងកុំព្យូទ័ររបស់អ្នកមានប្រសិទ្ធភាពនិងអាចដំណើរការលឿនជាងមុន។ ដូច្នេះមិត្តអ្នកអានអាចតាមដានជំហានដូចខាងក្រោម៖
Unload DLL ចេញពី RAM Memory
១. ដំបូងលោកអ្នកត្រូវចុចចូលទៅកាន់ Start Menu រួចវាយពាក្យ regedit នៅក្នុងប្រអប់ Search រួចចុច Enter ។ ឬលោកអ្នកអាចចុច Win + R រួចវាយពាក្យ regedit ហើយ Enter ក៏បាន។

២. នៅពេលដែលលោកអ្នកបានចូលទៅក្នុង Registry Editor នោះលោកអ្នកត្រូវចុចទៅតាម Path ដូចខាងក្រោម៖HKEY_LOCAL_MACHINE/SOFTWARE/Microsoft/Windows/CurrentVersion/Explorer

៣. នៅពេលដែលអ្នកបានចុចទៅលើ Explorer រួច ពេលនោះអ្នកត្រូវចុចលើ Edit រួចចុចលើ New បន្ទាប់មកចុចលើ DWORD(32-bit) Value ដើម្បីបង្កើតតម្លៃថ្មីឱ្យវា។

៤. បន្ទាប់មកទៀត លោកអ្នកត្រូវដាក់ឈ្មោះឱ្យតម្លៃនោះជា AlwaysUnloadDll រួចចុច Enter ។ ហើយអ្នកត្រូវចុច Double Click លើវាដើម្បីបង្កើតតម្លៃថ្មីឱ្យវា។

៥. អ្នកត្រូវបញ្ចូលតម្លៃ 1 នៅក្នុងប្រអប់ Value data រួចជ្រើសរើសប្រព័ន្ធរបាប់គោល១៦ គឺ Hexadecimal រួចចុច OK ជាការស្រេច។

Increase The Buffer
Windows Vista និង Windows 7 ជាធម្មតារបស់វា គឺវាប្រើប្រាស់ Ram អស់ 512KB នៃចំនួន Ram នៅក្នុងកុំព្យូទ័ររបស់អ្នកតែប៉ុណ្ណោះ ដូចនេះប្រសិនបើកុំព្យូទ័រអ្នកមាន Ram លើសពី 1GB នោះអ្នកពិតជាអាចបង្កើនទំហំល្បឿននៃការ Read និង Write ទិន្នន័យបានយ៉ាងល្អ។
១. អ្នកត្រូវចុច Start menu ម្ដងទៀត រួចវាយពាក្យ regedit ក្នុងប្រអប់ Search រួចចុច Enter ។

២. នៅក្នុងផ្ទាំង Regedit Editor អ្នកត្រូវចូលទៅក្នុង HKEY_LOCAL_MACHINE/SYSTEM/CurrentControlSet/Control/Session Manager/Memory Management ។

៣› ប្រសិនបើតម្លៃ IoPageLockLimit មិនមានបង្ហាញនៅផ្ទាំងខាងស្ដាំទេនោះ លោកអ្នកចាំបាច់ត្រូវបង្កើតតម្លៃថ្មី ដោយចុច Right Click លើផ្ទាំងទទេនោះរួចចុចលើ New ហើយជ្រើសរើសយក DWORD (32 bit) Value ឬក៏អាចចុចលើ Edit រួចជ្រើសរើសយក New => DWORD (32 bit) Value ។

៤. បន្ទាប់មកអ្នកត្រូវដាក់ឈ្មោះឱ្យតម្លៃនោះគឺ IoPageLockLimit រួចចុច Enter ។

៥. ឥឡូវនេះអ្នកត្រូវចុច Double Click លើតម្លៃថ្មីរបស់ IoPageLockLimit ដែលអ្នកបានបង្កើតដោយជ្រើសរើសយកប្រព័ន្ធរបាប់គោល ១៦ ដោយវាយតម្លៃ F0000 នៅក្នុងប្រអប់ Value data រួចចុច OK ។ 

៦. ក្រោយមកអ្នកអាចចុចបិទផ្ទាំង Registry Editor រួចចុច Restart កុំព្យូទ័ររបស់អ្នកដើម្បីកំណត់ការផ្លាស់ប្ដូរនេះ។
នៅទីបញ្ចប់ លោកអ្នកពិតជាអាចកំណត់ល្បឿននៃការប្រើប្រាស់កុំព្យូទ័ររបស់អ្នកបានប្រសើរជាងមុនពុំខាន។ ម្យ៉ាងវិញទៀតអ្នកអាចធ្វើការកត់សម្គាល់ថាតើវាមានអ្វីខុសប្លែកគ្នាមុនពេល និងក្រោយពេលដែលអ្នកបានកំណត់ល្បឿន RAM ក្នុងកុំព្យូទ័ររបស់អ្នក៕
0 comments:
Post a Comment