Home » , , » Apple iPhone ឈាន​ដល់​កំពូល​នៅ​ជប៉ុន ជា​លើក​ដំបូង​បង្អស់

Apple iPhone ឈាន​ដល់​កំពូល​នៅ​ជប៉ុន ជា​លើក​ដំបូង​បង្អស់

Written By TV Online cambodia on Wednesday, February 13, 2013 | 6:34 AM

Apple iPhone បានវាយលុកចូល ទីផ្សារជាច្រើនប្រទេស ប៉ុន្តែខ្លួនមិនដែលទទួលបាន ជោគជ័យដល់កំពូលនៅក្នុង ទីផ្សារប្រទេសជប៉ុន រហូតដល់ឆ្នាំ ២០១២កន្លងទៅនេះ ទើបខ្លួនអាចនាំមុខគេ ក្នុងប្រទេសនេះបាន។ វាជារឿងត្រឹមត្រូវណាស់ សម្រាប់ក្រុមហ៊ុន Apple ដែលបាន ក្លាយជាមេដឹកនាំ ទីផ្សារស្មាតហ្វូននៅប្រទេសជប៉ុនជាលើកដំបូង។ សម្រាប់ត្រីមាសទី៤ ឆ្នាំ ២០១២កន្លងទៅនេះ Apple iPhone បានក្តាប់ទីផ្សារស្មាតហ្វូននៅជប៉ុន ចំនួន ១៦ភាគរយ ហើយទីផ្សារចែកចាយបាន កើនឡើងសរុបពេញមួយឆ្នាំ រហូតដល់ ១៥ភាគរយ។
ក្រុមហ៊ុន Apple បានទទួលចំណាត់ថ្នាក់កំពូលគេ ជាលើកដំបូងប្រចាំត្រីមាសមុននេះ គឺជាការជំនួស កន្លែងក្រុមហ៊ុនក្នុងស្រុក Sharp ដែលធ្លាប់បាន កាន់តំណែងកំពូលនេះ កាលពីត្រីមាសទី៤ ឆ្នាំ២០១១ ប៉ុន្តែក្រុមហ៊ុន Sharp បានងើបឡើងវិញ និងទទួលបានចំណាត់ថ្នាក់កំពូលម្តងទៀត នៅពាក់កណ្តាលឆ្នាំ ២០១២កន្លងទៅនេះវិញ។
ក្រុមហ៊ុនស្មាតហ្វូនកូរ៉េ LG និង Samsung ទាំងពីរក្រុមហ៊ុននេះ ក៏កើនទីផ្សារចែកចាយ នៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ២០១២ផងដែរ ខណៈដែលទីផ្សារចែកចាយ របស់ក្រុមហ៊ុនបរទេស សរុបបញ្ចូលគ្នាទាំងអស់ ក្តាប់ទីផ្សារស្មាតហ្វូនជប៉ុន ៥០ភាគរយ ជាលើកដំបូង។ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចចិន Huawei ឃើញថា ទីផ្សារចែកចាយរបស់ខ្លួន កើនឡើងគុណនឹង៣។
គួររំលឹកថា វាគឺពិតជាលំបាកខ្លាំងណាស់ សម្រាប់ក្រុមហ៊ុនបរទេស ក្នុងការចូលវាយលុកទីផ្សារជប៉ុន។ ប៉ុន្តែជាមួយកិច្ចសហការ នឹងក្រុមហ៊ុនចែកចាយបន្ត ដូចជា KDDI និង Softbank បានបង្កើតកម្មវិធីពិសេសៗជាច្រើន ដើម្បីលក់ Apple iPhone 5 យ៉ាងខ្លាំងនោះ ទើបធ្វើឲ្យក្រុមហ៊ុនក្នុងស្រុក ដូចជា Sharp និង Fujitsu ទាំងពីរក្រុមហ៊ុន បាត់បង់ទីផ្សារ ចែកចាយរហូតដល់ ១៤ភាគរយក្នុងម្នាក់ៗ៕
Looking Today
Share this article :

0 comments:

Post a Comment

 
Support : Your Link | Your Link | Your Link
Copyright © 2013. Khmer For Like - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger