យោងតាមប្រភពព័ត៌មានពីកាសែត Financial Times បានឲ្យដឹងថា ក្រុមហ៊ុន Google បាននិយាយ និងសហការជាមួយក្រុមហ៊ុន ផលិតបទចម្រៀងធំៗជាច្រើន សម្រាប់សេវាកម្ម Music Streaming។
ប្រភពដដែលបានបន្តទៀតថា សេវាកម្ម Music Streaming របស់ Google គឺមានលក្ខណៈដូចគ្នាទៅនឹង Spotify, Pandora, Slacker និង Deezer ប៉ុន្តែបើតាមការបញ្ជាក់ Google ប្រហែលជាផ្តល់ជូនដោយឥតគិតថ្លៃ និងមានបទចម្រៀងយ៉ាងច្រើនលើសលុប។
ប្រភពដែលមិនបង្ហាញ អត្តសញ្ញាណបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Google គ្រោងបង្កើតសេវាកម្ម Music Streaming កាលពីចុងឆ្នាំ ២០១១ ប៉ុន្តែមិនទាន់ដាក់ឲ្យដំណើរការ ព្រោះថាមានក្រុមហ៊ុនមួយចំនួន មិនទាន់យល់ព្រមនូវលក្ខខណ្ឌព្រមព្រៀង។
ក្រុមអ្នកវិភាគឯករាជ្យបានឲ្យដឹងថា ប្រសិនបើក្រុមហ៊ុន Google បង្កើតសេវាកម្មនេះពិតមែន នោះក្រុមហ៊ុនដទៃទៀត ដែលមានសេវាកម្មនេះ នឹងត្រូវជូបនូវវិបត្តិ ព្រោះថា ក្រុមហ៊ុន Google ជាក្រុមហ៊ុនដែលមានឥទ្ធិពល និងមានអតិថិជនច្រើន៕

0 comments:
Post a Comment