
ថ្ងៃនេះក្រុមហ៊ុន PopCap បានប្រកាសថាក្រុមហ៊ុនរបស់ខ្លួន ដាក់អោយដោនឡូតហ្គេម Plants Vs. Zombies នៅលើ iOS ទាំង iPhone ហើយនិង iPad ដោយពុំគិតថ្លៃ ។ តាមធម្មតានោះហ្គេម Plants Vs. Zombies នៅលើ iPhone តម្លៃ $2.99 ចំណែកនៅលើ iPad តម្លៃ $6.99 ដោយថ្ងៃនេះបានដាក់អោយដោនឡូត Free Free ។ សម្រាប់ប្រិយមិត្តដែលពុំទាន់បានលេងហ្គេមនេះអាចដោនឡូតបានដោយពុំថ្លៃនៅលើ App Store សម្រាប់ប្រិយមិត្តដែលធ្លាប់លេងហ្គេមនេះរួចហើយ អាចទាញយកមកលេងសារជាថ្មីក៍បានព្រោះថាមានវគ្គច្រើនជាងមុន ។ សូមប្រិយមិត្តរួសរាន់ដោនឡូតព្រោះថាក្រុមហ៊ុន PopCap នឹងគិតតម្លៃធម្មតាវិញនៅពេលឆាប់ៗខាងមុខនេះ ។
0 comments:
Post a Comment